Pages

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Thursday, November 1, 2012

Apple នឹងបើកសាខាលក់ថ្មីពី ៣០ទៅ ៣៥កន្លែងទៀត នៅឆ្នាំ២០១៣


ក្រុមហ៊ុន Appleត្រូវបានគេនិយាយថា នឹងមានផែនការបើក សាខាលក់ថ្មីផ្សេងទៀត រហូតដល់ ៣០ ទៅ ៣៥កន្លែង នៅឆ្នាំ ២០១៣ខាងមុខនេះ ដែលតាមតម្រូវការ លូតលាស់ក្នុងអំឡុងឆ្នាំ ២០១២ នេះ។ យោងតាមសារព័ត៌មាន cnet បានចុះផ្សាយ នៅថ្ងៃព្រហស្បត៌ទី ១ ខែវិច្ឆិកានេះ ថា ក្រុមហ៊ុន Apple បាននិយាយថា ខ្លួនគ្រោងនឹងបើកសាខាលក់ ដ៏ទៃបន្ថែមទៀត ពី ៣០ ទៅ ៣៥កន្លែង នៅក្នុងអំឡុង ឆ្នាំសារពើពន្ធ ២០១៣ ដែលនឹងចាប់ផ្តើម នៅខែកញ្ញាឆ្នាំក្រោយ។ ទីតាំងសាងសងសាខាថ្មី ចំនួន៣ កន្លែងក្នុងចំណោមទីតាំងទាំងនោះ នឹងមានមូលដ្ឋាន នៅក្រៅសហរដ្ឋអាមេរិក នេះបើយោងតាម សម្តីរបស់តំណាងក្រុមហ៊ុន។ ក្រុមហ៊ុន Appleបានបន្ថែមថា ខ្លួនមានផែនការចំណាយប្រាក់ប្រហែល ៨៥០លានដុល្លារ ទៅលើ ការពង្រីកសាខាថ្មី ដូចជា វិនិយោគលើ សាខាលក់ថ្មីៗរបស់ខ្លួន និងការរៀបចំរចនាសម្ព័ន្ធ។ គម្រោងការពង្រីកសាខា ស្ថិតនៅក្នុងលក្ខខ័ណ្ឌ ដូចជាការបើកសាខាលក់ របfile:///C:/Users/DELL/Desktop/PISETH-010.jpgស់ក្រុមហ៊ុន Apple ក្នុង អំឡុងឆ្នាំ ២០១២ដែរ ដែលក្នុងនោះ មានការពង្រីកសាខាលក់ បើកថ្មីមានចំនួន ៣៣កន្លែងដែល ធ្វើឲ្យសាខាលក់រាយ របស់ក្រុមហ៊ុន Apple មានការកើនឡើងរហូតដល់ ៣៩០ កន្លែងទូទាំងពិភពលោក។ ចំពោះគម្រោងនេះ ស្រដៀងគ្នានឹងគម្រោង ពង្រីកសាខាពីមុន ដែលពីមុន មាន stores ចំនួន ២៨ក្នុង ចំណោម៣៣ ស្ថិតនៅក្រៅសហរដ្ឋអាមេរិក។ គួររំលឹកថា កាលពីគម្រោងការមុន ក្រុមហ៊ុន Apple បានពង្រីកសាខាលក់ថ្មីចំនួន ៤០កន្លែងរួចមកហើយ៕

ការលក់ iPhone នឹងឈានជិតដល់ ២០០លានគ្រឿង ក្នុងឆ្នាំ២០១៣


លទ្ធផលប្រាក់ចំណូលរបស់ ក្រុមហ៊ុន Apple មិនត្រូវដូចការព្រាងទុករបស់ Wall Street ទេ កាលពី សប្តាហ៍មុន នៅពេលក្រុមហ៊ុននេះ បានបង្ហាញលទ្ធផល ប្រាក់ចំណូលសម្រាប់ ឆ្នាំសារពើពន្ធ២០១២។ ក្រុមហ៊ុននៅតែអាចទទួលបាន ប្រាក់ចំណេញសុទ្ធជាច្រើន រហូតដល់ ៨,២ពាន់លានដុល្លារ ដោយ សារតែប្រជាប្រិយភាព នៃត្រកូលស្មាតហ្វូន iPhone របស់ខ្លួន។ យោងតាមសារព័ត៌មាន ពីគេហទំព័រ bgr បានចុះផ្សាយថា ស្មាតហ្វូន iPhone 5ថ្មី បានក្លាយជាស្មាត ហ្វូន លក់ដាច់បំផុត គ្រប់ពេលវេលាទាំងអស់ ដែលលក់បានចំនួន ៥លានគ្រឿងក្នុង រយៈពេលត្រឹម តែ១សប្តាហ៍នៃការបង្ហាញខ្លួន ដំបូងបង្អស់របស់ខ្លួន ហើយការលក់ iPhoneក្នុងត្រីមាសទី៣សរុប មានចំនួន ២៦,៩លានគ្រឿង។ យោងតាមរបាយការណ៍ថ្មីៗ ពីក្រុមវិភាគ Canaccord Genuity លោក Michael Walkley បាន ព្យាករណ៍ ថា Apple នឹងអាចលក់ iPhone បានចំនួន ១៩៤ លានគ្រឿងក្នុងឆ្នាំ២០១៣ ដែលចាប់ផ្តើមនៅ ក្នុងត្រីមាសទី៤ ដែលជារដូវកាល ឈប់សម្រាក់នេះ។ តួលេខលក់ខ្ពស់បំផុត ត្រូវបានគេរំពឹងថា នឹងលក់បាន ៤៨,៥លានគ្រឿង ក្នុងត្រីមាសនីមួយៗ។ គួរបញ្ជាក់ថា ត្រីមាសលក់ iPhone បានច្រើនបំផុតរបស់ក្រុមហ៊ុន Apple គឺនៅត្រីមាសទី៤ ដែលជារដូវកាលឈប់សម្រាក់ របស់ប្រជាជនទូទាំងពិភពលោក ដែលកាលពីត្រីមាសទី៤ឆ្នាំ ២០១១ ក្រុមហ៊ុន លក់ iPhone បាន ៣៧លានគ្រឿង។ លោក Walkley ជឿថាគូប្រកួតសំខាន់ របស់ក្រុមហ៊ុន Apple ក្រុមហ៊ុនSamsung ក៏នឹងលក់បានចំនួន ៣០៣,៦លានគ្រឿង ក្នុងអំឡុងពេលដូចគ្នាដែរ៕